កម្មវិធីបាឋកថាស្តីពី "ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
Written by
Published on
Mar 05, 2025 12:00

ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីបាឋកថាស្តីពី "ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
បាឋកថានេះ ដើម្បីពង្រឹងការយល់ដឹងជូននិស្សិតអំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា និងលើកទឹកចិត្តនិស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧នៃរដ្ឋសភា រួមទាំងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។



